ក្រុមហ៊ុន គង់នួនគ្រុប ប្រកាស បើកលក់ជាផ្លូវការត្រាក់ទ័រ ម៉ូដែលថ្មីម៉ាកយ៉ាន់ម៉ា

          កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ 2016 ក្រុមហ៊ុនគង់នួនគ្រុប បានរៀបចំនូវពិធី បើក​សម្ពោធប្រកាសជាផ្លូវការដាក់ដំណើរការលក់ ត្រាក់ទ័រយ៉ាន់ម៉ាម៉ូឌែលថ្មី EF 72 5T របស់ផលិតផល YANMAR នៅសណ្ឋាគារអង្គរសុខា ខេត្តសៀមរាប។
​​​​              លោកឧកញ្ញ៉ា គង់ នួន ប្រធានក្រុមហ៊ុនគង់នួនគ្រុប បានមានប្រសាសន៍ថា ឆ្លងកាត់អស់​រយះពេលជាង ២៥ឆ្នាំកន្លងមកនេះក្រុមហ៊ុន គង់នួន គ្រុប បាននឹងកំពុងនាំចូលនិងចែកចាយផលិតផលជាច្រើនប្រភេទ ជាមួយនឹងការគាំទ្រពីសំណាក់អតិថិជន នាំឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។ យើងដឹងហើយថា សេដ្ឋកិច្ចរបស់ប្រទេសពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដូចជាផ្នែកទេសចរណ៍, កសិកម្ម, ឧស្សាហកម្ម, និងសំណង់ ហើយជីវភាពរស់នៅរបស់ប្រជាជនក៏មានការរីកចម្រើន និងកាន់តែស៊ីវីល័យផងដែរ ។ ដោយមើលឃើញពីស្ថានភាពដ៏ល្អប្រសើរនេះទើបក្រុមហ៊ុន គង់នួនគ្រុប សម្រេចនាំចូល និងចែកចាយនូវផលិតផលដូចជា៖
​              1.គ្រឿងចក្របម្រើផ្នែកកសិកម្ម គោយន្តម៉ាក YANMAR និង YAMAHA ម៉ាស៊ីនបូមទឹក ជាពិសេស
ថ្ងៃនេះក្រុមហ៊ុនគង់នួនគ្រុប ចាប់ផ្តើមនាំចូល និងចែកចាយជាផ្លូវការណ៍ផលិតផល YANMAR ម៉ាស៊ីនត្រាក់ទ័រម៉ូឌែលថ្មីរបស់ប្រទេសជប៉ុន។
             2.គ្រឿងចក្របម្រើផ្នែកសាងសង់ផ្សេងៗរួមមាន HITACHI EXCAVATOR សម្រាប់ ជីកកាយដី,
BOMAG​​ Roller សម្រាប់កិនបង្ហាប់ដី, Dresstar Bulldozer សម្រាប់ឈួសឆាយ, ជាផលិតផលពីប្រទេសជប៉ុន អាឡឺម៉ង់ ប៉ូទ្បូញ ។
            3.គ្រឿងចក្របម្រើផ្នែកឧស្សាហកម្មម៉ាក TOYOTA  FORKLIFT រថយន្តប្រភេទលើកដាក់ទំនិញ,
TADANO​ ដងស្ទូច លើកដាក់ទំនិញ, YAMAHA ម៉ាស៊ីនភ្លើង, CLUB CAR រថយន្ត វាយកូនគោលនិងដំណើរកម្សាន្តផ្សេងៗទៀត ដែលជាផលិតផល របស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ។
​​​​​​​​​​​            លោកឧកញ្ញ៉ាបានបញ្ជាក់ថា បន្ទាន់ពីសេវាកម្មផែ្នកលក់យើងតែងតែដាក់គោលដៅជាអាទិភាពដូចជា ការផ្គត់ផ្គង់គ្រឿងបន្លាសសុទ្ធយ៉ាងរហ័សទាន់ចិត្តព្រមជាមួយ សេវាកម្មថែទាំ ជួសជុលមានរថយន្តចល័តក្រុមជាងជំនាញៗដែលបានទទួលការហ្វឹកហ្វឺនពីបរទេសដើម្បីបន្កភាពងាយស្រួលជូនបងប្អូនអតិថិជនរបស់យើងនៅគ្រប់ទីកន្លែង ។លោកឧកញ្ញ៉ា គង់ នួន បានមានប្រសាសន៍ទៀតថាដើម្បីឆ្លើយតបទៅនឹងកំណើននៃការគាំទ្រនិងតម្រូវការអតិថិជនក្រុមហ៊ុន គង់នួនគ្រុប មានសេវាកម្មបង់រំលោះព្រមទាំងបន្តបង្កើនការនាំចូលផលិតផលផ្សេងៗក្នុងប្រទេស។ គួររំលឹកផងដែរថារោងចក្រ YANMAR បង្កើតឡើងជាង១០០ឆ្នាំមកហើយនៅប្រទេសជប៉ុន ត្រូវបានចែកចាយលក់នៅលើទីផ្សារពិភពលោកជាផលិតផលដែលមានឈ្មោះល្បី និងឈានមុខគេនៅលើពិភពលោកជាយូរណាស់មកហើយ។ 
           ក្រុមហ៊ុន
គង់ នួន គ្រុប ជាដៃគូក្នុងការនាំចូលចែកចាយផ្តាច់មុខជាផ្លូវការណទៅលើផលិតផល 
YANMAR ដូចជា ម៉ាស៊ីន ត្រាក់ទ័រ គោយន្ត
និងម៉ាស៊ីនច្រូតស្រូវដោយស្វ័យប្រវត្តិ ៕ 

អត្ថបទផ្សេងទៀត

[ January-01-1970 ]
                 ក្រុមហ៊ុន គង់ នួនគ្រុប ជាក្រុមហ៊ុនដែលនាំចូលផ្ដាច់មុខ ផលិតផលសំបកកង់រថយន្តម៉ាក Bridgestone ដែលមានគុណភាពខ្ពស់និង ឈានមុខគេនៅលើទីផ្សារនៃប្រទេសកម្ពុជា ដើម្បីឆ្លើយតបតាមការវិវត្តន៍និងតម្រូវការខ្ពស់របស់ទីផ្សារ ក្រុមហ៊ុនបានធ្វើការនាំចូល និងសម្ពាធជាផ្លូវការនូវសំបកកង់ Bridgestone ក្រឡាថ្មី Ecopia300 និង Alenza 001 ថ្ងៃទី2 ខែកុម្ភៈឆ្នាំ២០១៨ ។ការបើកសម្ភោធនេះ ឃើញមានវត្តមានលោក ឧកញ៉ា គង់នួនអគ្គនាយកក្រុមហ៊ុនគង់នួនធ្វើជាគណអធិបតីដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញម្ចាស់ដេប៉ូចែកចាយផលិតផលសំបកកង់ ទូទាំងប្រទេសមកចូលរួមផងដែរ ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពអធ័ក អធ័ម។

[ January-01-1970 ]
                លោក​អគ្គនាយក​ក្រុមហ៊ុន​គង់ នួន គ្រុប ដែលជា​ក្រុមហ៊ុន​តែមួយគត់ ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ចែកចាយ​ម៉ូតូ​យ៉ាម៉ាហា​ប្រចាំ​ប្រទេស​កម្ពុជា លោក​មាន​សេចក្តី​រីករាយ​ក្រៃលែង​ដែល​បាន​នាំចូល​ម៉ូ​ដែល​ថ្មី​បំផុត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា​។ លោក​បន្តទៀតថា​៖« ការទន្ទឹងរង់ចាំ​រប​ស់​អតិថិជន  និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ម៉ូតូ ដែលមាន​ការកើនឡើង​ឥតឈប់ឈរ និង​កាន់តែ​ស៊ី​វិ​ល័យ​ពី​សំណាក់​អ្នកប្រើប្រាស់​»​។​                ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ និង​មានកំណើត​សេដ្ឋកិច្ច​រីកចំរើន​គួរអោយ​គាត់​សម្គាល់ តាមរយៈ​នៃ​ការរីកចំរើន​ឥតឈប់ឈរ​នេះ​ធ្វើអោយ​ជីវភាព​ប្រជ​ជនកម្ពុជា​យើង​កាន់​ល្អ​ប្រសើរឡើង កាន់តែ​ស៊ី​វិ​ល័យ ក្នុងនោះ​រួមទាំង​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំថ្ងៃ​ផងដែរ​។​   

[ January-01-1970 ]
           ក្រុមហ៊ុន គង់ នួន គ្រុប Co.,Ltd បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ជាផ្លូវការនូវការចែកចាយគ្រឿងចក្រ សាងសង់ផ្លូវថ្នល់ និងគ្រឿងសំណង់ផ្សេងៗម៉ាក BOMAG (ប៊ូមេក) ដែលមានគុណភាពខ្ពស់ សុវត្ថិភាពល្អ ស៊ីប្រេងតិច កម្លាំងខ្លាំង បច្ចេកវិទ្យាទំនើប ធន់ តម្លៃសមរម្យ និងងាយស្រួលក្នុងការបំរើផ្នែកសំណង់ កសិកម្ម និង ឧស្សាហកម្ម ដែលល្បី នឹងឈានមុខគេនៅលើពិភពលោក នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥។