ក្រុមហ៊ុន គង់នួនគ្រុប ប្រកាស បើកលក់ជាផ្លូវការត្រាក់ទ័រ ម៉ូដែលថ្មីម៉ាកយ៉ាន់ម៉ា

          កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ 2016 ក្រុមហ៊ុនគង់នួនគ្រុប បានរៀបចំនូវពិធី បើក​សម្ពោធប្រកាសជាផ្លូវការដាក់ដំណើរការលក់ ត្រាក់ទ័រយ៉ាន់ម៉ាម៉ូឌែលថ្មី EF 72 5T របស់ផលិតផល YANMAR នៅសណ្ឋាគារអង្គរសុខា ខេត្តសៀមរាប។
​​​​              លោកឧកញ្ញ៉ា គង់ នួន ប្រធានក្រុមហ៊ុនគង់នួនគ្រុប បានមានប្រសាសន៍ថា ឆ្លងកាត់អស់​រយះពេលជាង ២៥ឆ្នាំកន្លងមកនេះក្រុមហ៊ុន គង់នួន គ្រុប បាននឹងកំពុងនាំចូលនិងចែកចាយផលិតផលជាច្រើនប្រភេទ ជាមួយនឹងការគាំទ្រពីសំណាក់អតិថិជន នាំឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។ យើងដឹងហើយថា សេដ្ឋកិច្ចរបស់ប្រទេសពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដូចជាផ្នែកទេសចរណ៍, កសិកម្ម, ឧស្សាហកម្ម, និងសំណង់ ហើយជីវភាពរស់នៅរបស់ប្រជាជនក៏មានការរីកចម្រើន និងកាន់តែស៊ីវីល័យផងដែរ ។ ដោយមើលឃើញពីស្ថានភាពដ៏ល្អប្រសើរនេះទើបក្រុមហ៊ុន គង់នួនគ្រុប សម្រេចនាំចូល និងចែកចាយនូវផលិតផលដូចជា៖
​              1.គ្រឿងចក្របម្រើផ្នែកកសិកម្ម គោយន្តម៉ាក YANMAR និង YAMAHA ម៉ាស៊ីនបូមទឹក ជាពិសេស
ថ្ងៃនេះក្រុមហ៊ុនគង់នួនគ្រុប ចាប់ផ្តើមនាំចូល និងចែកចាយជាផ្លូវការណ៍ផលិតផល YANMAR ម៉ាស៊ីនត្រាក់ទ័រម៉ូឌែលថ្មីរបស់ប្រទេសជប៉ុន។
             2.គ្រឿងចក្របម្រើផ្នែកសាងសង់ផ្សេងៗរួមមាន HITACHI EXCAVATOR សម្រាប់ ជីកកាយដី,
BOMAG​​ Roller សម្រាប់កិនបង្ហាប់ដី, Dresstar Bulldozer សម្រាប់ឈួសឆាយ, ជាផលិតផលពីប្រទេសជប៉ុន អាឡឺម៉ង់ ប៉ូទ្បូញ ។
            3.គ្រឿងចក្របម្រើផ្នែកឧស្សាហកម្មម៉ាក TOYOTA  FORKLIFT រថយន្តប្រភេទលើកដាក់ទំនិញ,
TADANO​ ដងស្ទូច លើកដាក់ទំនិញ, YAMAHA ម៉ាស៊ីនភ្លើង, CLUB CAR រថយន្ត វាយកូនគោលនិងដំណើរកម្សាន្តផ្សេងៗទៀត ដែលជាផលិតផល របស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ។
​​​​​​​​​​​            លោកឧកញ្ញ៉ាបានបញ្ជាក់ថា បន្ទាន់ពីសេវាកម្មផែ្នកលក់យើងតែងតែដាក់គោលដៅជាអាទិភាពដូចជា ការផ្គត់ផ្គង់គ្រឿងបន្លាសសុទ្ធយ៉ាងរហ័សទាន់ចិត្តព្រមជាមួយ សេវាកម្មថែទាំ ជួសជុលមានរថយន្តចល័តក្រុមជាងជំនាញៗដែលបានទទួលការហ្វឹកហ្វឺនពីបរទេសដើម្បីបន្កភាពងាយស្រួលជូនបងប្អូនអតិថិជនរបស់យើងនៅគ្រប់ទីកន្លែង ។លោកឧកញ្ញ៉ា គង់ នួន បានមានប្រសាសន៍ទៀតថាដើម្បីឆ្លើយតបទៅនឹងកំណើននៃការគាំទ្រនិងតម្រូវការអតិថិជនក្រុមហ៊ុន គង់នួនគ្រុប មានសេវាកម្មបង់រំលោះព្រមទាំងបន្តបង្កើនការនាំចូលផលិតផលផ្សេងៗក្នុងប្រទេស។ គួររំលឹកផងដែរថារោងចក្រ YANMAR បង្កើតឡើងជាង១០០ឆ្នាំមកហើយនៅប្រទេសជប៉ុន ត្រូវបានចែកចាយលក់នៅលើទីផ្សារពិភពលោកជាផលិតផលដែលមានឈ្មោះល្បី និងឈានមុខគេនៅលើពិភពលោកជាយូរណាស់មកហើយ។ 
           ក្រុមហ៊ុន
គង់ នួន គ្រុប ជាដៃគូក្នុងការនាំចូលចែកចាយផ្តាច់មុខជាផ្លូវការណទៅលើផលិតផល 
YANMAR ដូចជា ម៉ាស៊ីន ត្រាក់ទ័រ គោយន្ត
និងម៉ាស៊ីនច្រូតស្រូវដោយស្វ័យប្រវត្តិ ៕ 

អត្ថបទផ្សេងទៀត

[ January-01-1970 ]
             កាលពីថ្ងៃ​ទី​ 18​ ខែធ្នូ​ ឆ្នាំ​ 2016​ នៅ​សណ្ឋាគារ​ Sofitel​ ក្រុមហ៊ុន​ Yamaha​ Motor​ របស់​ជប៉ុន​ បាន​រៀបចំ​បង្ហាញ​នូវ​វត្តមាន​ម៉ូតូ​ Grand​ Filano​ និង​ Fino​ ឆ្នាំ​ 2017​ របស់​ខ្លួន​ រួម​នឹង​ការ​រៀបចំ​ពិធី​ជួបជុំ​ និង​ពិសារ​អាហារ​ពេល​ល្ងាច​ដ៏​ធំ​ជាមួយ​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​រូប​។​ នៅ​ក្ន​ង​ព្រឹត្តិ​កាណ៍​ដ៍​ធំ​នោះ​ ក្រុមហ៊ុន​ Yamaha​ ក៏​បាន​ប្រកាស​ចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ផង​ដែរ​ នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ គង់​ នួន​ សំរាប់​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​យ៉ា​ម៉ា​ហា​ ពី​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

[ January-01-1970 ]
     លោក គង់ នួន ជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានមើលឃើញពីផលពិបាករបស់កូនសត្វដំរីពិការជើងឈ្មោះ ឈូក ដែលត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃជួបប្រទះនៅក្នុងព្រៃនាខេត្ត រតនៈគីរី បានយកមកសង្គ្រោះនៅរម្មណីយដ្ឋាន ភ្នំតាម៉ៅ ខេត្តតាកែវ។​ លោកអគ្គនាយកក្រុមហ៊ុន គង់ នួន មានសន្តានចិត្តអាណិតអាសូរដល់សត្វដំរី។ នៅពេលដែលលោកបានជួប ឈូក លោកក៏បានសម្រេចចិត្តឧបត្ថមជើងសិប្បនិម្មិតដែលផលិតចេញពីជ័រកៅស៊ូរបស់សំបកកង់រថយន្តម៉ាក Bridgestone ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើចលនារបស់វាប្រចាំថ្ងៃ។