CSR

[ January-01-1970 ]
               លោក គង់ នួន ជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានមើលឃើញពីផលពិបាករបស់កូនសត្វដំរីពិការជើងឈ្មោះ ឈូក ដែលត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃជួបប្រទះនៅក្នុងព្រៃនាខេត្ត រតនៈគីរី បានយកមកសង្គ្រោះនៅរម្មណីយដ្ឋាន ភ្នំតាម៉ៅ ខេត្តតាកែវ។ ​ លោកអគ្គនាយកក្រុមហ៊ុន គង់ នួន មានសន្តានចិត្តអាណិតអាសូរដល់សត្វដំរី។ នៅពេលដែលលោកបានជួប ឈូក លោកក៏បានសម្រេចចិត្តឧបត្ថមជើងសិប្បនិម្មិតដែលផលិតចេញពីជ័រកៅស៊ូរបស់សំបកកង់រថយន្តម៉ាក Bridgestone ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើចលនារបស់វាប្រចាំថ្ងៃ។