ក្រុមហ៊ុន គង់ នួន គ្រុប ចុះកិច្ចព្រមព្រៀង ចែកចាយ គ្រឿងចក្រ សាងសង់ផ្លូវថ្នល់ និងសំណង់

           ក្រុមហ៊ុន គង់ នួន គ្រុប Co.,Ltd បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ជាផ្លូវការនូវការចែកចាយគ្រឿងចក្រ សាងសង់ផ្លូវថ្នល់ និងគ្រឿងសំណង់ផ្សេងៗម៉ាក BOMAG (ប៊ូមេក) ដែលមានគុណភាពខ្ពស់ សុវត្ថិភាពល្អ ស៊ីប្រេងតិច កម្លាំងខ្លាំង បច្ចេកវិទ្យាទំនើប ធន់ តម្លៃសមរម្យ និងងាយស្រួលក្នុងការបំរើផ្នែកសំណង់ កសិកម្ម និង ឧស្សាហកម្ម ដែលល្បី នឹងឈានមុខគេនៅលើពិភពលោក នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥។           
         លោកអគ្គនាយក ក្រុមហ៊ុន គង់ នួន គ្រុប លោក ឧកញ្ញា គង់ នួន បានថ្លែងថា ឆ្លងកាត់រយៈពេលជាង ២៤ឆ្នាំ កន្លងមក ក្រុមហ៊ុន បាននឹងកំពុង នាំចូលនិងចែកចាយ ផលិតផល ជាច្រើន ប្រភេទ ជាមួយការគាំទ្រពីអតិថិជន ទទួលបានជោគជ័យជាបន្ដបន្ទាប់ ដោយ ដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ហើយ ជីវភាពប្រជាជនកម្ពុជា ក៏មានការរីកចម្រើន និងកាន់តែស៊ីវីល័យផងដែរ។                            
         លោកអគ្គនាយបន្ដថា“ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ដ នាំចូលនូវគ្រឿងចក្រសាងសង់ផ្លូវថ្នល់ គ្រឿងចក្រសំណង់ផ្សេងៗម៉ាក BOMAGនេះ មកកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃការគាំទ្រ និងងតម្រូវការអតិថិជន របស់ក្រុមហ៊ុន គង់ នួន គ្រុប Co.,Ltd និងក្រុមហ៊ុន BOMAG បានព្រមព្រៀងសហការគ្នា ផ្គត់ផ្គង់គ្រឿងចក្រសាងសង់ផ្លូវថ្នល់ ជាច្រើនប្រភេទ ដូចជាគ្រឿងចក្រសំណង់ ផ្លូវថ្នល់ ដែលមាន រូទ្បូកិនបង្ហាប់ដី ម៉ាស៊ីនអ៊ុតផ្លូវថ្នល់ គ្រឿងបន្លាស់សុទ្ធល្អប្រណីតជាច្រើនមុខទៀត។
                         
         លោក បន្ថែមថា ជាងនេះទៅទៀត លោកមានការជឿជាក់១០០ភាគរយក្នុងចែកចាយ ទៅដល់អតិថិជននៅកម្ពុជាថា នឹងមានកម្រិត ខ្ពស់ហួសពីការគ្រោងទុក ហើយក្នុង នោះក៏មានសេវាកម្មបន្ទាប់ពីការលក់ យើងតែងតែដាក់គោលដៅអាទិភាព ព្រមជាមួយសេវាកម្ម ថែទំាជួសជុលរថយន្ដចល័ត ដើម្បីបង្កភាពងាយស្រួលជូនដល់អតិថិជន គ្រប់ទីកន្លែងទាំងអស់ របស់ក្រុមហ៊ុនផ្ទាល់តែម្ដង។
      
              សូមបញ្ជាក់ថា BOMAG បានបង្កើតទ្បើងនាឆ្នាំ ១៩៥៧ នៅប្រទេសអាល្លឺម៉ង់ ត្រូវបានចែកចាយលក់នៅលើទីផ្សារ ១២០ ប្រទេស និង៥០០ ក្រុមហ៊ុន ជាតំណាងចែកចាយ លើពិភពលោកជាយូរណាស់មកហើយ៕ 

អត្ថបទផ្សេងទៀត

[ January-01-1970 ]
             កាលពីថ្ងៃ​ទី​ 18​ ខែធ្នូ​ ឆ្នាំ​ 2016​ នៅ​សណ្ឋាគារ​ Sofitel​ ក្រុមហ៊ុន​ Yamaha​ Motor​ របស់​ជប៉ុន​ បាន​រៀបចំ​បង្ហាញ​នូវ​វត្តមាន​ម៉ូតូ​ Grand​ Filano​ និង​ Fino​ ឆ្នាំ​ 2017​ របស់​ខ្លួន​ រួម​នឹង​ការ​រៀបចំ​ពិធី​ជួបជុំ​ និង​ពិសារ​អាហារ​ពេល​ល្ងាច​ដ៏​ធំ​ជាមួយ​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​រូប​។​ នៅ​ក្ន​ង​ព្រឹត្តិ​កាណ៍​ដ៍​ធំ​នោះ​ ក្រុមហ៊ុន​ Yamaha​ ក៏​បាន​ប្រកាស​ចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ផង​ដែរ​ នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ គង់​ នួន​ សំរាប់​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​យ៉ា​ម៉ា​ហា​ ពី​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

[ January-01-1970 ]
     លោក គង់ នួន ជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានមើលឃើញពីផលពិបាករបស់កូនសត្វដំរីពិការជើងឈ្មោះ ឈូក ដែលត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃជួបប្រទះនៅក្នុងព្រៃនាខេត្ត រតនៈគីរី បានយកមកសង្គ្រោះនៅរម្មណីយដ្ឋាន ភ្នំតាម៉ៅ ខេត្តតាកែវ។​ លោកអគ្គនាយកក្រុមហ៊ុន គង់ នួន មានសន្តានចិត្តអាណិតអាសូរដល់សត្វដំរី។ នៅពេលដែលលោកបានជួប ឈូក លោកក៏បានសម្រេចចិត្តឧបត្ថមជើងសិប្បនិម្មិតដែលផលិតចេញពីជ័រកៅស៊ូរបស់សំបកកង់រថយន្តម៉ាក Bridgestone ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើចលនារបស់វាប្រចាំថ្ងៃ។