សត្វដំរីពិការជើងឈ្មោះ ឈូក ដែលទទួលបានជំនួយពីក្រុមហ៊ុន គង់នួនគ្រុប

     លោក គង់ នួន ជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានមើលឃើញពីផលពិបាករបស់កូនសត្វដំរីពិការជើងឈ្មោះ ឈូក ដែលត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃជួបប្រទះនៅក្នុងព្រៃនាខេត្ត រតនៈគីរី បានយកមកសង្គ្រោះនៅរម្មណីយដ្ឋាន ភ្នំតាម៉ៅ ខេត្តតាកែវ។​ លោកអគ្គនាយកក្រុមហ៊ុន គង់ នួន មានសន្តានចិត្តអាណិតអាសូរដល់សត្វដំរី។ នៅពេលដែលលោកបានជួប ឈូក លោកក៏បានសម្រេចចិត្តឧបត្ថមជើងសិប្បនិម្មិតដែលផលិតចេញពីជ័រកៅស៊ូរបស់សំបកកង់រថយន្តម៉ាក Bridgestone ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើចលនារបស់វាប្រចាំថ្ងៃ។ ក្នុងឆ្នាំ ២០១៧នេះ  ឈូក មានអាយុដប់បីឆ្នាំហើយ។ ឈូក មិនត្រឹមតែទទួលបានជើងសិប្បនិម្មិតប៉ុណ្ណោះទេ ការទទួលបាននូវចំណីអាហារសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃរបស់ ឈូក ក៏កើតចេញពីការឧបត្ថមរបស់ក្រុមហ៊ុន គង់ នួន គ្រុប ដែលមានរយៈពេលបីឆ្នាំផងដែរ។ លោកអ្នកប្រហែលជាបានជ្រាបហើយថាសត្វដំរីនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាប្រភេទសត្វកម្រ ដែលក្រុមអ្នកអភិរក្សសត្វព្រៃមានការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសត្វទាំងនេះកុំឲ្យផុតពូជ។ ការឧបត្ថមរបស់ ក្រុមហ៊ុន គង់ នួន គ្រុប គឺជាសកម្មភាពសព្វបុរសធម៌មួយ ក្នុងការចួលរូមចំណែកដល់ការថែរក្សាការពារសត្វព្រៃនៅកម្ពុជា។ ប្រសិនបើលោកអ្នកមានដំណើរកំសាន្តទៅរម្មណីដ្ឋានភ្នំតាម៉ៅ សូមកុំភ្លេចចូលទស្សនា ឈូក 

អត្ថបទផ្សេងទៀត

[ January-01-1970 ]
           ក្រុមហ៊ុន គង់ នួន គ្រុប Co.,Ltd បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ជាផ្លូវការនូវការចែកចាយគ្រឿងចក្រ សាងសង់ផ្លូវថ្នល់ និងគ្រឿងសំណង់ផ្សេងៗម៉ាក BOMAG (ប៊ូមេក) ដែលមានគុណភាពខ្ពស់ សុវត្ថិភាពល្អ ស៊ីប្រេងតិច កម្លាំងខ្លាំង បច្ចេកវិទ្យាទំនើប ធន់ តម្លៃសមរម្យ និងងាយស្រួលក្នុងការបំរើផ្នែកសំណង់ កសិកម្ម និង ឧស្សាហកម្ម ដែលល្បី នឹងឈានមុខគេនៅលើពិភពលោក នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥។ 

[ January-01-1970 ]
             កាលពីថ្ងៃ​ទី​ 18​ ខែធ្នូ​ ឆ្នាំ​ 2016​ នៅ​សណ្ឋាគារ​ Sofitel​ ក្រុមហ៊ុន​ Yamaha​ Motor​ របស់​ជប៉ុន​ បាន​រៀបចំ​បង្ហាញ​នូវ​វត្តមាន​ម៉ូតូ​ Grand​ Filano​ និង​ Fino​ ឆ្នាំ​ 2017​ របស់​ខ្លួន​ រួម​នឹង​ការ​រៀបចំ​ពិធី​ជួបជុំ​ និង​ពិសារ​អាហារ​ពេល​ល្ងាច​ដ៏​ធំ​ជាមួយ​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​រូប​។​ នៅ​ក្ន​ង​ព្រឹត្តិ​កាណ៍​ដ៍​ធំ​នោះ​ ក្រុមហ៊ុន​ Yamaha​ ក៏​បាន​ប្រកាស​ចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ផង​ដែរ​ នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ គង់​ នួន​ សំរាប់​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​យ៉ា​ម៉ា​ហា​ ពី​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​