ក្រុមហ៊ុន គង់ នួន គ្រុប​បានប្រកាស់​ជា​ផ្លូវការ​សម្ភោ​ធ​ដាក់លក់​ម៉ូតូ YAMAHA QBIX 2018

                លោក​អគ្គនាយក​ក្រុមហ៊ុន​គង់ នួន គ្រុប ដែលជា​ក្រុមហ៊ុន​តែមួយគត់ ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ចែកចាយ​ម៉ូតូ​យ៉ាម៉ាហា​ប្រចាំ​ប្រទេស​កម្ពុជា លោក​មាន​សេចក្តី​រីករាយ​ក្រៃលែង​ដែល​បាន​នាំចូល​ម៉ូ​ដែល​ថ្មី​បំផុត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា​។ លោក​បន្តទៀតថា​៖« ការទន្ទឹងរង់ចាំ​រប​ស់​អតិថិជន  និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ម៉ូតូ ដែលមាន​ការកើនឡើង​ឥតឈប់ឈរ និង​កាន់តែ​ស៊ី​វិ​ល័យ​ពី​សំណាក់​អ្នកប្រើប្រាស់​»​។​
                ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ និង​មានកំណើត​សេដ្ឋកិច្ច​រីកចំរើន​គួរអោយ​គាត់​សម្គាល់ តាមរយៈ​នៃ​ការរីកចំរើន​ឥតឈប់ឈរ​នេះ​ធ្វើអោយ​ជីវភាព​ប្រជ​ជនកម្ពុជា​យើង​កាន់​ល្អ​ប្រសើរឡើង កាន់តែ​ស៊ី​វិ​ល័យ ក្នុងនោះ​រួមទាំង​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំថ្ងៃ​ផងដែរ​។​ 
               ដោយ​មើលឃើញ​ពី​សេចក្តីត្រូវការ​ទាំងនេះ ទើប​ក្រុមហ៊ុន គង់ នួន គ្រុប សម្រេច​នាំចូល​ម៉ូ​ដែល​ថ្មី​មួយទៀត​គឺ YAMAHA QBIX 2018 ដែល​ផលិត​នៅក្នុង​ប្រទេស​ថៃ​។  YAMAHA QBIX 2018 គឺជា​ម៉ូតូ​ដែលមាន រូបរាង​រចនា​ឡើង​ស្អាត​ប្លែក​ដាច់​ពី​គេ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា​៖
១. កុង​ទ័​រ LCD Digital ដែលមាន​តួរ​នាទី​ជាច្រើន​ដូចជា​៖ 
-​កុង​ទ័​រ​គីឡូ​ម៉ែត 
-​កុង​ទ័​រ​ម៉ោង ប្រាប់​ពី​ពេលវេលា​
-​និង​កុង​ទ័​រ​សាំង (​អាចអោយ​យើង​ដឹងថា​មួយ​លីត្រ​សាំង ជិះ​បាន​ប៉ុន្មាន​គីឡូ​ម៉ែត​)
២. ប្រអប់​សាក​ថ្ម​ទូរស័ព្ទ អស់​កង្វល់​រឿង​ទូរស័ព្ទ​អស់​ថ្ម ទោះ​នៅទីណា កន្លែង​ណាក៏ដោយ
​៣. សោរ​តេ​ឡេ​បញ្ជា (Smart Key)
៤. ប្រព័ន្ធ​ហ្វ្រាំង ABS ដែល​អាច​កាត់​បន្ថយល្បឿន​ប្រកបដោយ​សុវត្ថិភាព​នៅពេល​មាន​ឧបសគ្គ​នៅក្នុងពេល​បើ​បរ
​៥. ទំហំ​កង់​មុខ កង់​ក្រោយ ធំ ជំនួយ​ដល់​ការ​ទប់​លំនឹង​ក្នុងពេល​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​
៦. ប្រព័ន្ធ​ភ្លើង​មុខ និង​ក្រោយ ប្រើប្រាស់​នូវ​ប្រភេទ​អំពូល LED និង កញ្ចក់ LCD Digital ដែល​ធ្វើអោយមាន​ពន្លឺ​ច្បាស់​ល្អ​ចែងចាំង​ដូច​គ្រាប់ពេជ្រ​។​
៧. ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័​រ​ប្រវត្តិ (Stop Start System) ជួយ​កាត់បន្ថយ​ការប្រើប្រាស់​សាំង នៅពេល​ឈប់​Stop
៨. ប្រអប់​ក្រោម​កែប​ធំ​ទូលាយចំណុះ 22.5L អាចដាក់​ពួក​សុវត្ថិភាព​និង​របស់​ផ្រេ​ងៗ បាន​យ៉ាង​ងាយស្រួល ​អស់​កង្វល់​ពី​រឿង​ចោរឆក់​តាមផ្លូវ​ជាពិសេស​សម្រាប់​សុភាពនារី​។
​៩. កាន់តែ​ពិសេស​ជាងនេះទៅទៀត YAMAHA QBIX 2018 បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន Blue Core ដែល​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​÷​
​-​ជួយ​សន្សំសំចៃ​សាំង​រហូតដល់ ៥០%​
-​ជួយ​កាត់​បន្ថយកំដៅ​ម៉ាស៊ីន​​
-​ជួយ​បង្កើន​សន្ទុះ​ម៉ាស៊ីន ​
-​ជួយ​កាត់បន្ថយ​សំលេង​រំខាន​ពី​ម៉ាស៊ីន​
                    YAMAHA QBIX 2018 បាន​រំលេច​នូវ​ភាព​ទាក់ទាញ​នៃ​ក្រសែភ្នែក ពី​មនុស្ស​គ្រប់គ្នា​តាមរយៈ​ការ​រចនា​ដ៏​ល្អ​ឯក បង្កើន​ទំនុកចិត្ត​ខ្ពស់បំផុត​ដល់​អ្នកប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ទំនើប​ទាន់សម័យ​និង​គុណភាព​ខ្ពស់​។ កត្តា​ទាំងនេះហើយ​ទើប​ធ្វើអោយ ក្រុមហ៊ុន​គង់ នួន គ្រុប សម្រេច​នាំចូល​ម៉ូ​ដែល​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការចង់បាន ការ​ទទឹង​រងចាំ​ពី​អ្នក​គ្រប់គ្នា​។
 ​                    លោក Yasutoshi Morikawa មាន​ទួ​នាទី​ជា ប្រធាន​ផ្នែក​លក់ នៃ​ក្រុមហ៊ុន ម៉ូតូ​យ៉ាម៉ាហា ម៉ូ​ទ័​រ ប្រទេស​ជប៉ុន ប្រចាំ​តំបន់​អាស៊ាន​បាន​លើ​ឡើង​ថា​៖ យ៉ាម៉ាហា ម៉ូ​ទ័​រ​ត្រូវបាន​ផ្តាច់ខ្លួន​ដោយ​ឯករាជ្យ​ពី YAMAHA MUSIC នៅ​ឆ្នាំ ១៩៥៥ បន្ទាប់មក​យើង​បាន​ពង្រីក​អាជីវកម្ម​របស់​យើង​កាន់តែ​ធំ​ទៅៗ ហើយ​បច្ចុប្បន្ននេះ​យើង​មាន ១៤ ផលិតផល​ផ្សេងគ្នា និង​មាននៅ​ជាង​២០០​ប្រទេស​នៅក្នុង​សកលលោក​។​
                     ​លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ មិន​គ្រាន់តែ​ផលិត ផលិតផល​មួយ​អោយ​ចេះតែ​បាន​នោះទេ តែ​ក៏បាន​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អប្រសើរ​ក្នុងនាម​ជា​ម៉ាក​សញ្ញា​របស់​ប្រទេស​ជប៉ុន ដែល​ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិ​ភ​លោក​។​
                     ជាក់ស្តែង​នៅក្នុង​ឆ្នាំនេះ ការលក់​ផលិតផល​ម៉ូតូ ប្រហែល ៣ លាន​គ្រឿង​នៅក្នុង​ប្រទេស​តំបន់​អាស៊ាន ជាពិសេស​ម៉ូតូ YAMAHA ត្រូវបានគេទទួលស្គាល់​ថា​ជា​ផលិតផល ដែលមាន​ការ​រចនា​ឡើង​បែប សម័យ​ទំនើប និង បែប​ស្ព័​រ ទំនើប​ទាន់សម័យ​។​
                     ​ដូច្នេះ​ដើម្បី​លើកកម្ពស់ ភាពទំនើប​ទាន់សម័យ​នេះ ម៉ូត​ដែល​ថ្មី​របស់​យ៉ាម៉ាហា គឺ YAMAHA QIBX ផលិត​នៅក្នុង​ប្រទេស​ថៃ ហើយ​យើង​មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា ម៉ូ​ដែល​ថ្មី​នេះ ប​ង្តើ​ត​ភាព​រីករាយ​សម្រាប់​គ្រប់ៗ​គ្នា សម្រាប់​បំរើ​សេចក្តីត្រូវការ​ទីផ្សារ​ម៉ូតូ​ក្នុងប្រទេស​កម្ពុជា​។​ពាក្យស្លោក​របស់​យើង​គឺ “Revs Your Heart” “​បំពេញចិត្ត​អ្នក​”​។​
                     ​ពាក្យស្លោក​នេះ​មានន័យថា “​កំលាំង​ជម្រុញ​នៃ​ការច្នៃប្រឌិត​ឥតឈប់ឈរ​” យើង​ខិតខំ​បង្កើត​នូវ​គុណ​តម្លៃ និង​បទពិសោធន៍​ដ៏​វិសេសវិសាល​មួយ​សម្រាប់​ការរស់នៅរ​បស់​អតិថិជន៕

Other Article

[ January-01-1970 ]
 ​         ​កាលពីថ្ងៃ​ទី​ 18​ ខែធ្នូ​ ឆ្នាំ​ 2016​ នៅ​សណ្ឋាគារ​ Sofitel​ ក្រុមហ៊ុន​ Yamaha​ Motor​ របស់​ជប៉ុន​ បាន​រៀបចំ​បង្ហាញ​នូវ​វត្តមាន​ម៉ូតូ​ Grand​ Filano​ និង​ Fino​ ឆ្នាំ​ 2017​ របស់​ខ្លួន​ រួម​នឹង​ការ​រៀបចំ​ពិធី​ជួបជុំ​ និង​ពិសារ​អាហារ​ពេល​ល្ងាច​ដ៏​ធំ​ជាមួយ​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​រូប​។​ នៅ​ក្ន​ង​ព្រឹត្តិ​កាណ៍​ដ៍​ធំ​នោះ​ ក្រុមហ៊ុន​ Yamaha​ ក៏​បាន​ប្រកាស​ចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ផង​ដែរ​ នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ គង់​ នួន​ សំរាប់​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​យ៉ា​ម៉ា​ហា​ ពី​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

[ January-01-1970 ]
 Mr. Kong Nuon is a Managing Director of Kong Nuon Group Co., Ltd, have seen the difficulty of disabled foot of young elephant (Named Chhouk) that was found by group of wildlife conservators in Ratanakiri’s rainforest and taken to feed at Tamao Mountain Resort in Takeo province. Managing Director of Kong Nuon Group Co., Ltd is a generous man. when he have met Chhouk, he decide to make an artificial foot which was made from Bridgestone tire rubber to help its facility for daily movement.